អំពីដេប៉ាតឺម៉ង់ទេពកោសល្យ ឧស្សាហកម្ម និង មេកានិក

ការអប់រំបណ្តុះបណ្តាលបច្ចេកទេសផ្នែកឧស្សាហកម្មនិងមេកានិកនៅកម្រិតឧត្ដមសិក្សានោះបានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៩ជាមួយនិងការបង្កើតដេប៉ាតឺម៉ង់ទេពកោសល្យឧស្សាហកម្មនិងមេកានិកក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ។ដេប៉ាតឺម៉ង់ទេពកោសល្យឧស្សាហកម្មនិងមេកានិកបានចាប់ផ្តើមបង្កើតចេញពីដេប៉ាតឺម៉ង់ទេពកោសល្យឧស្សាហកម្មនិងរ៉ែជាមួយនិងការចាប់ ផ្តើមការអប់រំបណ្តុះបណ្តាលដំបូងនៃ និស្សិតទេពកោសល្យឧស្សាហកម្មនិងរ៉ែចំនួន២៧នាក់។

នាពេលបច្ចប្បន្ននេះដេប៉ាតឺម៉ង់បានទទួលបណ្តុះបណ្តាលនិស្សិតថ្នាក់សញ្ញាបត្រសកលវិទ្យាល័យបច្ចេកវិទ្យានិងថ្នាក់វិស្វករជាច្រើនដែរកំពុងប្រកបមុខរបរ ទទួលទានក្នុងស្ថាប័នរដ្ន ឯកជន និងមួយចំនួនទៀតបន្តការសិក្សានៅក្រៅប្រទេស។ ដេប៉ាតឺម៉ង់ទេពកោសល្យឧស្សាហកម្មនិងមេកានិកបានទទួល នូវកេរ្ត៍ឈ្មោះល្បីល្បាញផ្នែក ការបណ្តុះបណ្តាលថ្នាក់សញ្ញាបត្រសកលវិទ្យាល័យបច្ចេកវិទ្យា(DUT) និង ថ្នាក់វិស្វករ (Engineer)នៅក្នុងប្រទេសកម្ពុជា។

ទស្សនវិស័យ

ការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកទេពកោសល្យឧស្សាហកម្ម និងមេកានិកសំរាប់និស្សិតថ្នាក់សញ្ញាបត្រសកលវិទ្យាល័យ បច្ចេកវិទ្យា (DUT) និងថ្នាក់វិស្វករ(Engineer) ដើម្បីទទួលបាន នូវចំណេះដឹងប្រកបដោយសមត្ថភាពខ្ពស់ទាំងទ្រឹស្តី និងការអនុវត្តន៍។ និស្សិតនិង ទទួលបាននូវការអប់រំយ៉ាងម៉ត់ចត់និង ការបង្រៀនតាមស្តង់ដាវិជ្ជា ជីវៈវិស្វកម្ម ប្រកបដោយ គុណភាពខ្ពស់ជាមួយនិងសាស្រ្តាចារ្យថ្នាក់បណ្ឌិតនិងសញ្ញាបត្រជាន់ខ្ពស់ ដែលមានបទពិសោធន៍ច្រើនឆ្នាំ។ បន្ទាប់ពីបានបញ្ចប់ការសិក្សានិស្សិតនិងមានចំណេះដឹងគ្រប់ គ្រាន់ក្នុងការទទួលបាននូវឱកាសអាជីពការងារក្នុងផ្នែក ទេពកោសល្យឧស្សាហកម្ម និង មេកានិកជាមួយសមត្ថភាពនៃគំនិតច្នៃប្រឌិត ការបង្កើតថ្មី និងការគ្រប់គ្រងដ៏ប៉ិនប្រស្វព។

ទំនាក់ទំនងមកយើងខ្ញុំ

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា 
ដេប៉ាតឺម៉ង់ទេពកោសល្យឧស្សាហកម្ម និងមេកានិក 
មហាវិថីសហព័ន្ធរុស្សី ប្រអប់ភ្នំពេញប៉ុស្តិ៍ ៨៦ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ 
ទូរស័ព្ទ: +៨៥៥-២៣-៨៨០-៣៧០/៩៨២-៤០៤
ផ្ញើទូរសារ:+៨៥៥-២៣-៨៨០-៣៦៩
 E-mail: [email protected] or [email protected]
 http://www.itc.edu.kh/itc/en/ and http://gimitc.com

វិដេអូអំពីយើង