ព័ត៌មានសំរាប់និស្សិត

និសិ្សតសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាក្នុងដេប៉ាតឺម៉ង់ទេពកោសល្យឧស្សាហកម្មនិងមេកានិក

ត្រូវតែគោរពតាមលក្ខ័ណ្ឌវិន័យរបស់ដេប៉ាតឺម៉ង់ដូចខាងក្រោម៖

 ការប្រឡង

  • និស្សិតដែលទទួលបានពិន្ទុសរុបតិចជាង៥០ពិន្ទុត្រូវធ្វើការប្រឡងសងរាល់មុខវិជ្ជាដែលទទួលបានពិន្ទុតិចជាង៥០ពិន្ទុ។
  • និស្សិតដែលទទួលបានពិន្ទុសរុបច្រើនជាង៥០ពិន្ទុត្រូវធ្វើការប្រឡងសងរាល់មុខវិជ្ជាដែលទទួលបានពិន្ទុតិចជាង៣០ពិន្ទុ។
  • និស្សិតដែលអវត្តមានច្រើនជាង៦០ដងនិងតំរូវឲ្យត្រួតថ្នាក់។

 ការចុះធ្វើកម្មសិក្សា

ជារៀងរាល់ឆមាសទីពីរនៃចុងបញ្ចប់វគ្គសិក្សានិស្សិតថ្នាក់សញ្ញាបត្រសកលវិទ្យាល័យបច្ចេកវិទ្យា(DUT)និង ថ្នាក់វិស្វករ(Engineer)តំរូវឲ្យមានការចុះធ្វើកម្មសិក្សនៅក្រុមហ៊ុននានារយៈពេលមួយខែកន្លះទៅបីខែ។

នីតិវិធីក្នុងការចុះធ្វើកម្មសិក្សាមានដូចតទៅ៖

  • និស្សិតត្រូវស្វែងរកក្រុមហ៊ុនសំរាប់ចុះធ្វើកម្មសិក្សាដោយខ្លួនឯង។
  • វិទ្យាស្ថាននឹងចេញលិខិតឧទ្ទេសនាមភ្ជាប់ជាមួយកិច្ចសន្យាចុះធ្វើកម្មសិក្សារវាងវិទ្យាស្ថាន និស្សិត និងក្រុមហ៊ុន។
  • និស្សិតម្នាក់ៗតំរូវឲ្យមានសាស្រ្តាចារ្យទទួលបន្ទុកក្នុងការប្រឹក្សារអំពីការជ្រើសរើសកម្មវត្ថុក្នុងការសរសេរនិក្ខេបបទ។

 ការសសេរនិក្ខេបបទ

របៀបសសេរនិក្ខេបបទ