Want create site? Find Free WordPress Themes and plugins.

ពាក្យគន្លឹះ៖ ការផលិតដោយជំនួយពីកុំព្យូទ័រ មេកានិកក្នុងការរចនានិងការផលិត ម៉ាស៊ីនដាំគ្រាប់ធញ្ញជាតិ

អត្ថបទសង្ខេប

ការសិក្សាស្រាវជ្រាវអំពី ម៉ាស៊ីនដាំគ្រាប់ធញ្ញជាតិ គឺត្រូវបានរចនាឡើង ដើម្បីជួយសម្រួលក្នុងការដាំដុះគ្រាប់ធញ្ញជាតិរបស់ប្រជាកសិករអោយមានដំណើរការល្អ និងប្រសិទ្ធភាពខ្ពស់។ ការសិក្សានេះត្រូវបានផ្តោតសំខាន់ទៅលើដំណាំស្រូវ ។ យើងព្យាយាមធ្វើយ៉ាងណា អោយម៉ាស៊ីនមានលទ្ធភាព ទំលាក់គ្រាប់ស្រូវស្ងួត ឫសើមទៅលើថ្នាលដីដែលយើងរៀបចំរួចរាល់ (ដាំគ្រាប់ដោយផ្ទាល់)។ មូលហេតុនាំអោយដំណាំស្រូវ ត្រូវបានក្លាយជាកត្តាចម្បងក្នុងការជ្រើសរើសយកមកសិក្សា ព្រោះប្រមាណ៨០ភាគរយនៃប្រជាកសិករកំពុងដាំដុះដំណាំស្រូវ។ ម្យ៉ាងទៀតគ្រាប់ស្រូវជាប្រភេទគ្រាប់ធញ្ញជាតិដែលមានទំហំតូច រាងទ្រវែង និងមានរោមល្អិតៗ ពិបាកទម្លាក់ជាងគេក្នុងចំនោមគ្រាប់ធញ្ញជាតិផ្សេងទៀត។ ពោលបើការសិក្សានេះជោគជ័យ យើងនឹងមិនបារម្ភលើការអនុវត្តដូចគ្នាជាមួយគ្រាប់ពោត ឬ សណ្តែកឡើយ។

ការសិក្សាស្រាវជ្រាវនេះត្រូវបានបញ្ចប់ដោយជោគជ័យក្នុងការផលិតគំរូម៉ាស៊ីន ។ ក្នុងដំណើរការសាកល្បងបង្ហាញថា ម៉ាស៊ីនមានលទ្ធភាពក្នុងការទម្លាក់គ្រាប់ស្រូវទៅតាមចំនួនសមស្រប និងទីតាំងដែលបានកំណត់ ដោយគ្មានការបែកបាក់គ្រាប់។ មួយវិញទៀត ម៉ាស៊ីនត្រូវបានផលិតឡើងយ៉ាងម៉ត់ចត់ ដោយផ្អែកលើគុណភាព ភាពធន់ ជាមួយការជ្រើសរើសវត្ថុធាតុដើមត្រឹមត្រូវ និងបច្ចេកទេសផលិតយ៉ាងប៉ិនប្រសព្វ ព្រមទាំងសន្សំសំចៃខ្ពស់បំផុត។ តាមលទ្ធផលទាំងអស់នេះ បង្ហាញអោយឃើញថា ម៉ាស៊ីននេះអាចចូលរួមចំណែកក្នុងការជំរុញការអភិវឌ្ឍផលិតកម្មដំណាំស្រូវ និងជួយសម្រួលការងារដល់កសិករក្នុងដំណើរការ  ផលិតស្រូវ បានដោយជោគជ័យ។ ម៉ាស៊ីននេះក៏អាចប្រើប្រាស់បានក្នុងការដាំដំណាំពោត សណ្តែក និងគ្រាប់ធញ្ញជាតិផ្សេងទៀត ។

Did you find apk for android? You can find new Free Android Games and apps.

Leave a Reply

Your email address will not be published. Required fields are marked *