ការសិក្សាផ្តោតលើគ្រប់មុខវិជ្ជាទាក់ទងទៅនិងឯកទេសឧស្សាហកម្មនិង មេកានិក។ការផ្តល់ជូននូវវគ្គសិក្សាមានពីរប្រភេទ៖ ថ្នាក់សញ្ញាបត្រសកលវិទ្យាល័យបច្ចេកវិទ្យា និងថ្នាក់វិស្វករ។

សញ្ញាបត្រសកលវិទ្យាល័យបច្ចេកវិទ្យា(DUT)

ការសិក្សាមានរយៈពេលពីរឆ្នាំ។នៅឆមាសទីពីរនៃឆ្នាំសិក្សាទីពីរ និស្សិតតម្រូវឲ្យមាន ការចុះធ្វើកម្មសិក្សានៅក្រុមហ៊ុនក្នុងស្រុកឬអន្ដរជាតិណាមួយសម្រាប់រយៈពេលមួយខែ កន្លះហើយ និងតំរូវឲ្យធ្វើបទបង្ហាញអំពីកិច្ចការសិក្សាស្រាវជ្រាវរបស់ខ្លួននៅពាក់ កណ្តាលខែកក្កដា។

ថ្នាក់វិស្វករ(Engineer)

ការសិក្សាមានរយៈពេលប្រាំឆ្នាំ។ នៅឆ្នាំទីមួយនិងទីពីរគឺការអប់រំថ្នាក់មូលដ្ឋាន។ នៅក្នុងឆ្នាំសិក្សាទីបីនិស្សិតដែរជ្រើសរើសយកជំនាញឧស្សាហកម្ម និងមេកានិកនឹងបន្តការសិក្សារយៈពេលបីឆ្នាំ។ការជ្រើសរើសយកជំនាញឧស្សាហកម្ម ឫ មេកានិកប្រព្រឹត្តទៅនៅក្នុងឆ្នាំសិក្សាទីបួន។ នៅឆមាសទីពីរនៃឆ្នាំសិក្សាទីប្រាំនិស្សិតតម្រូវឱ្យមានការចុះធ្វើកម្មសិក្សានៅក្រុមហ៊ុនក្នុងស្រុកឬអន្ដរជាតិណាមួយសម្រាប់រយៈពេលបីខែនិងតម្រូវឲ្យធ្វើបទបង្ហាញអំពីកិច្ចការសិក្សារស្រាវជ្រាវរបស់ខ្លួននៅពាក់កណ្តាលខែកក្កដា។

សូមមេត្តាព្រីនទំព័រនេះតែក្នុងករណីចាំបាច់។ Save the Trees! Save the Earth!