ក្រុមហ៊ុន DENSO បើក​សិក្ខាសាលា MONODUKURI ដើម្បី​បំពាក់បំប៉ន​ជំនាញ​ផលិតកម្ម​គ្រឿងយន្ត ជាន់ខ្ពស់​ដល់​សិក្ខាកាម

ក្រុមហ៊ុន DENSO បើក​សិក្ខាសាលា MONODUKURI ដើម្បី​បំពាក់បំប៉ន​ជំនាញ​ផលិតកម្ម​គ្រឿងយន្ត ជាន់ខ្ពស់​ដល់​សិក្ខាកាម

Want create site? Find Free WordPress Themes and plugins.

ជា ឱកាស ដ៏ ពិសេស សម្រាប់ និស្សិត និង សាស្ត្រាចារ្យ ដែល ស្រឡាញ់ វិស័យ បច្ចេកវិទ្យា និង ចង់ ពង្រឹង សមត្ថភាព បច្ចេកវិទ្យា នៅពេល ក្រុមហ៊ុន DENSO ក្រោម កិច្ចសហប្រតិបត្តិការ ជាមួយ វិទ្យាស្ថាន បច្ចេកវិទ្យា កម្ពុជា បាន ផ្ដើម បើក សិក្ខាសាលា DENSO  MONODUKURI ដើម្បី នាំមក នូវ ការអភិវឌ្ឍ ឧស្សាហកម្ម គ្រឿងយន្ត នៅ កម្ពុជា ។ សិក្ខាសាលា នេះ ផ្ដល់នូវ ជំនាញ ផលិតកម្ម ផ្សេងៗ និង ចំណេះ ដោយ ផ្អែកលើ ការអនុវត្ត ជាក់ស្ដែង ដែល ក្រុមហ៊ុន DENSO បាន បង្កើតឡើង អស់ រយៈពេល ជាង ៦០ ឆ្នាំ មកហើយ ក្នុង ប្រវត្តិសាស្ត្រ ជំនួញ របស់ខ្លួន ។ ពិធី បើក ដែលមាន ការចូលរួម ពី បណ្ឌិត Rommy អមដោយ សាស្ត្រ ចា រ្យ ៤ រូប និង និស្សិត ២៤ រូប ដែល សរុប ២៨ រូប គឺជា ការចាប់ ផ្ដើមដំបូង និង ជា សិក្ខាសាលា ទី ១ ក្នុងចំណោម សិក្ខាសាលា ជាច្រើន ទៀត ដែល នឹងធ្វើ ឡើង នៅពេល បន្ត បន្ទាប់មកទៀត ។
den__3_សិក្ខាសាលា នេះ បង្កើតឡើង សម្រាប់ បណ្ដុះបណ្ដាល ដល់ សាស្ត្រាចារ្យ និង និស្សិត ដែល ត្រូវបាន ជ្រើសរើស សម្រាំង ដើម្បី ប្រែក្លាយ ពួកគេ ជា ធនធាន គន្លឹះ ក្នុងការ ចែកចាយ ក៏ដូចជា សាបព្រោះ បន្ត នូវ ជំនាញ បច្ចេកទេស របស់ DENSO ដល់ និស្សិត កម្ពុជា ផ្សេងៗ ទៀត ទូទាំងប្រទេស ដើម្បី ការ អភិវឌ្ឍ និង កំណើត ប្រកបដោយ ចីរភាព របស់ កម្ពុជា ។ គ្រូ បង្គោល ជនជាតិ ជប៉ុន របស់ DENSO ជាមួយ និង ម គ្គុ ទ្ទេស ក៏ អភិវឌ្ឍ ធនធាន ដែល បង្ហាត់បង្ហាញ ជា ជំហានៗ ពី កម្រិត មូលដ្ឋាន ដល់ កម្រិត ខ្ពស់ ការគាំទ្រ ជាមួយ ការអនុវត្ត ផ្ទាល់ និង ការចុះ ដល់ រោងចក្រ ការបង្កើន ចំណាប់អារម្មណ៍ យុវជន ។ ជាមួយ បទពិសោធ ផលិតកម្ម និង ឱកាស ការងារ ហាត់ ការ ការ ទ្រទ្រង់ ដល់ ការពង្រឹង មូលដ្ឋាន អប់រំ សម្រាប់ ការអភិវឌ្ឍ ប្រកបដោយ ចីរភាព គឺជា គន្លឹះ អភិវឌ្ឍ បន្ថែម សម្រាប់ ឧស្សាហកម្ម ផលិតកម្ម រយៈ ពេល វែង និង មធ្យម សម្រាប់ កម្ពុជា ។

សិក្ខាសាលា ដែល នឹងធ្វើ ឡើង នៅ ថ្ងៃទី ៣ ទី ១០ និង ទី ១២ ខែធ្នូ ឆ្នាំ ២០១៦ នេះ នឹង ពង្រឹង ដល់ វិស្វករ ដែល នាំមក នូវ ការអភិវឌ្ឍ ឧស្សាហកម្ម ផលិតកម្ម ជាច្រើន និង ជំរុញ បន្ថែម ដល់ មូលដ្ឋាន អប់រំ ។ សិក្ខា សាលា នឹង ចាប់ផ្ដើម ជាមួយនឹង ការយល់ដឹង មូលដ្ឋាន ដែល សាស្ត្រាចារ្យ បង្គោល នឹង បង្ហាត់បង្ហាញ ដល់ សិក្ខាកាម នូវ ចំណេះដឹង មូលដ្ឋាន និង របៀប អនុវត្ត QCDS ( គុណភាព តម្លៃ ការដឹកជញ្ជូន និង សុវត្ថិភាព ) & 5S, ។ បន្ត ដោយ លំ ហាត់ អនុវត្ត សម្រាប់ ការយល់ដឹង កាន់តែ ស៊ីជម្រៅ ដែល សិក្ខាកាម នឹងត្រូវ ចែកជា ក្រុម ដើម្បី ស្វែងយល់ ពី ការអនុវត្ត QCDS & 5S  តាមរយៈ វិធី ធ្វើការ ប្រកបដោយ ប្រសិទ្ធភាព បរិមាណ និង ប្រសិទ្ធ ផល ដូចជា ការរៀន ផ្គុំ សម្ភារៈ តំណាង ដោយ ប្រើប្រាស់ Lego block នៅ ITC និង បញ្ចប់ ដោយ ការបង្ហាញ ពី របៀប អនុវត្ត ចំណេះដឹង នៅ កន្លែង ការងារ ជាក់ស្ដែង ដែល សិក្ខាកាម នឹង ចុះទៅ កន្លែង ប្រតិបត្តិការ ផ្ទាល់ នៅ រោងចក្រ DENSO ។

បណ្ឌិត Rommy នាយក ITC បាន មានប្រសាសន៍ ទៅកាន់ សិក្ខាកាម នៅក្នុង ពិធី បើក សិក្ខាសាលា ថា មាន យុវជន ជាច្រើន ដែ មាន សក្តានុពល ហើយ ការអភិវឌ្ឍ សមត្ថភាព ពួកគេ គឹជា គន្លឹះ ក្នុងការ អភិវឌ្ឍ ឧស្សាហកម្ម ផលិតកម្ម កម្ពុជា រយៈពេល វែង និង មធ្យម ។

បន្ថែម ទៅលើ លោក Rommy លោក Suematsu នាយក ប្រតិបត្តិ របស់ DENSO Cambodia បាន មានប្រសាសន៍ថា សិក្ខាសាលា នេះ នឹង គាំទ្រ ដល់ ភាពជោគជ័យ នាពេល អនាគត របស់ និស្សិត លើ ជំនាញ វិស្វកម្ម និង អភិវឌ្ឍ បន្ថែម លើ មូលដ្ឋាន អប់រំ ដល់ វិទ្យាស្ថាន អប់រំ ដោយ ការអនុវត្ត ផ្ទាល់ ។ លោក បាន សង្កត់ធ្ងន់ថា “ យើង រំពឹងថា សិក្ខាកាម ទាំងអស់ នឹង ទទួលបាន បំ ណិ ន ផលិតកម្ម របស់ យើង ហើយ ចែកចាយ បន្ត ទៅដល់ ដៃគូ និស្សិត និង យុវជន ផ្សេងៗ ទៀត ។ យើង ជឿជាក់ថា ចំណេះ ជំនាញ និង បំ ណិ ន ទាំងនេះ នឹង ក្លាយជា គន្លឹះ អភិវឌ្ឍ បន្ថែម ដល់ ឧ ស្សហកម្ម ផលិតកម្ម កម្ពុជា រយៈពេល វែង និង មធ្យម ហើយ ជំនាញ ចំណេះ និង បំ ណិ ន លើ ផលិតកម្ម និង ការអភិវឌ្ឍ ធន ធាន នឹង នាំមក នូវ ការអភិវឌ្ឍ រីកចម្រើន ដល់ ពួកគេ ។ យើង ពិត ជាមាន សេចក្ដីសោមនស្ស រីករាយ ប្រសិនបើ សិក្ខាសាលា នេះ បាន ចូលរួមចំណែក នាំមក នូវ ផល ផ្លែផ្កា ជោគជ័យ របស់ អ្នក និង កម្ពុជា ។ ”

បន្ទាប់ពី សិក្ខាសាលា រយៈពេល ៣ នេះ គេ រំពឹងថា សិក្ខាកាម នឹង ទទួលបាន ជំនាញ ចំណេះ និង បំ ណិ ន ហើយ ទទួលបាន ការងារ ផ្សេង ជាច្រើន តាម ចំណូលចិត្ត ក្នុង ឧស្សាហកម្ម ផលិតកម្ម ដែល មិន សំដៅ តែ គ្រឿងយន្ត នោះឡើយ ។ សិក្ខាសាលា នេះ ក៏ នឹង នាំមក នូវ ភាព រីកចម្រើន ដល់ ជីវភាព ស្ដង់ដារ ឆន្ទៈ ការងារ និង ការជំរុញ ដល់ មូលដ្ឋាន ឧស្សាហកម្ម ។
DENSO Training
ក្រុមហ៊ុន DENSO គឺជា ក្រុមហ៊ុន លំដាប់ ពិភពលោក ដ៏ ធំ បំផុត មួយ និង ឈានមុខ គេ ក្នុង ឧស្សាហកម្ម គ្រឿងបន្លាស់ រថយន្ត ដែល រីករាយ ដុះដាល ជុំវិញ ពិភពលោក រួមមាន កម្ពុជា ផងដែរ ។ ក្រុមហ៊ុន DENSO កម្ពុជា ចាប់ផ្ដើម ប្រតិបត្តិការ នៅ កម្ពុជា ក្នុង ឆ្នាំ ២០១៣ ហើយ បាន សាងសង់ រោងចក្រ ផ្ទាល់ខ្លួន លើ ផ្ទៃ ដី ទំហំ ២ ហិកតា ក្នុង ឆ្នាំ ២០១៦ ។ DENSO ផ្ដោតលើ MONODUKURI មកពី HITOZUKURI ដែល មានន័យថា ផល តិក ម្ម គឺ ពឹង ផ្អែកលើ ការអភិវឌ្ឍ ធនធានមនុស្ស ៕

15301133_10211550562705847_1992875881_n

ប្រភព៖ សារព័ត៌មានថ្មីៗ

Did you find apk for android? You can find new Free Android Games and apps.