អំពីដេប៉ាតឺម៉ង់

ការអប់រំបណ្តុះបណ្តាលបច្ចេកទេសផ្នែកឧស្សាហកម្មនិងមេកានិកនៅកម្រិតឧត្ដមសិក្សានោះបានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៩ជាមួយនិងការបង្កើតដេប៉ាតឺម៉ង់ទេពកោសល្យឧស្សាហកម្មនិងមេកានិកក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ។

អានបន្ត  

ការអប់រំ

ការសិក្សាផ្តោតលើគ្រប់មុខវិជ្ជាទាក់ទងទៅនិងឯកទេសឧស្សាហកម្មនិង មេកានិក។ ការផ្តល់ជូននូវវគ្គសិក្សាមានពីរប្រភេទ៖ ថ្នាក់សញ្ញាបត្រសកលវិទ្យាល័យបច្ចេកវិទ្យា (មានរយៈពេលពីរឆ្នាំ) និងថ្នាក់វិស្វករ (មានរយៈពេលប្រាំឆ្នាំ)។

អានបន្ត  

មន្ទីរពិសោធន៍

យើងមានមន្ទីរពិសោធន៍ចំនួន៩កន្លែងសំរាប់និស្សិតធ្វើការពិសោធន៍ដូចជា៖ មន្ទីរពិសោធន៍ម៉ាស៊ីនត្រជាក់ មន្ទីរពិសោធន៍មេកានិកនៃសន្ទនីយវត្ថុ មន្ទីរពិសោធន៍ម៉ូទ័រទែរម៉ិក មន្ទីរពិសោធន៍វិទ្យាសាស្រ្តនៃសំភារៈ មន្ទីរពិសោធន៍ផលិតកម្មមេកានិក មន្ទីរពិសោធន៍ផ្សា និងជាច្រើនផ្សេងទៀត។

អានបន្ត  

ទីតាំងក្នុងប្រទេសកម្ពុជា

100x100

ក្រុងភ្នំពេញ

ប្រអប់សំបុត្រលេខ៨៦ មហាវិថីសហព័ន្ធរុសី្ស រាជធានីភ្នំពេញ កម្ពុជា ។

ហេតុអ្វីជ្រើសរើសការសិក្សាជាមួយយើង?

ផ្តល់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសផ្នែកឧស្សាហកម្មនិងមេកានិកនៅកម្រិតឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សាមុនគេបង្អស់នៅកម្ពុជា

ការអប់រំបណ្តុះបណ្តាលបច្ចេកទេសផ្នែកឧស្សាហកម្មនិងមេកានិកនៅកម្រិតឧត្ដមសិក្សានោះបានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៩ជាមួយនិងការបង្កើតដេប៉ាតឺម៉ង់ទេពកោសល្យឧស្សាហកម្មនិងមេកានិកក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ។

សំភារៈសំរាប់ការសិក្សាស្រាវជ្រាវគ្រប់គ្រាន់

យើងមានមន្ទីរពិសោធន៍ចំនួន៩កន្លែងសំរាប់និស្សិតធ្វើការពិសោធន៍។ ក្នុងចំណោមមន្ទីរពិសោធន៍ទាំង៩កន្លែង មាន៤កន្លែងជាមន្ទីរពិសោធន៍ថ្មីដែលជាជំនួយឧបត្ថម្ភពីអង្គការ JICA ។

មានដៃគូរសហប្រតិបត្តិការច្រើន

យើងមានដៃគូរសហប្រតិបត្តិការច្រើនជាមួយ ក្រុមហ៊ុន អង្កការ និងសកលវិទ្យាល័យនានាទាំងក្នុងនិងក្រៅប្រទេស ។ ជារៀងរាល់ឆ្នាំនិស្សិតយើងទទួលបានការងារធ្វើតាមបណ្តាលសហគ្រាសធំៗ និងមួយចំនួនបានទទួលអាហារូបករណ៍ទៅសិក្សានៅសកលវិទ្យាល័យក្រៅប្រទេសល្បីៗ ។

ការអប់រំ

និស្សិតនិងទទួលបាននូវការអប់រំយ៉ាងម៉ត់ចត់ និងការបង្រៀនតាមស្តង់ដាវិជ្ជា ជីវៈវិស្វកម្ម ប្រកបដោយ គុណភាពខ្ពស់ជាមួយនិងសាស្រ្តាចារ្យថ្នាក់បណ្ឌិតនិងអនុបណ្ឌិត ដែលមានបទពិសោធន៍ច្រើនឆ្នាំ។ បន្ទាប់ពីបានបញ្ចប់ការសិក្សានិស្សិតនិងមានចំណេះដឹងគ្រប់ គ្រាន់ក្នុងការទទួលបាននូវឱកាសអាជីពការងារក្នុងផ្នែក ទេពកោសល្យឧស្សាហកម្ម និង មេកានិកជាមួយសមត្ថភាពនៃគំនិតច្នៃប្រឌិត ការបង្កើតថ្មី និងការគ្រប់គ្រងដ៏ប៉ិនប្រស្វព ។

យើងជឿជាក់ថាការសិក្សាអប់រំគឺសំរាប់មនុស្សគ្រប់រូប

យើងមានឧបករណ៍ពិសោធន៍គ្រប់គ្រាន់ សាស្ត្រចារ្យថ្នាក់បណ្ឌិតនិងសញ្ញាបត្រជាន់ខ្ពស់ដែលមានបទពិសោធន៍ច្រើនឆ្នាំ រួមនិងទីធ្លាយធំទូលាយផ្តល់នូវបរិយាកាសល្អដែលកត្តាទាំងអស់នេះជួយឲ្យអ្នកបញ្ចប់ការសិក្សាដោយជោគជួយ!

c